ព័ត៌មានជាតិ

ជួប​ជាមួយ​នឹង​គ្រួសារ​ដែល​មាន​សក់​រួម​បញ្ចូល​គ្នា​ប្រវែង​ជាង ៤ ម៉ែត្រ (Video Inside )

​ម្តាយ និង​កូនស្រី ៣ នាក់ ដែល​មាន​ជីវិត​ពិត ដូច​ទៅ​នឹង រឿង​គំនូរ​ជិវចល Rapunzel ដោយ​សក់​នោះ​រួម​បញ្ចូល​គ្នា​មាន​ប្រវែង​ជាង ៤ ម៉ែត្រ ។​
​អ្នកស្រី Tere Lynn Svetlecich Russell អាយុ ៤៣ ឆ្នាំ គឺ​ជា​ម្ចាស់​ពានរង្វាន់ ដែល​មាសក់​វែង​ជាង​គេ និង តែងតែ​លើក​ចិត្ត​កូនស្រី របស់ខ្លួន នាង Callan, Cendalyn និង Chapin ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ដូចខ្លួន​។​
Tere-Lynn-Svetlecich-Russell
​សម្រាប់​សក់ កូន​របស់ Tere Lynn Svetlecich Russell រាល់ពេល​សម្អាត​គឺ​ងាយស្រួល​នោះ​ទេ ក៏ប៉ុន្តែ​សម្រាប់​សក់​ខ្លួន​វិញ រាល់​ពេល​ងូតទឹក ចាំបាច់​ត្រូវ​លុតជង្គង់ ព្រោះថា ពេល​ត្រូវ​ទឹក​វា​ធ្ងន់ ប្រឈម​នឹង​ការដួលរលំ​។​
​រហូតមក​ទល់​នឹង​ពេលនេះ ក្មេងស្រី​ទាំង ៣ នាក់​នេះ មិន​ដែល​ធ្លាប់​ទៅ​ហាង កក់ កាត់សក់​ឡើយ ក៏​ប៉ុន្តែ​ម្តាយ​របស់​ខ្លួន តែងតែ​ចំហរ​ផ្លូវ បើសិន​ជា​ពួក​គេ​ចង់ កាត់សក់​ឲ្យ​ខ្លី​នោះ ។​

​នាង Tere Lynn Svetlecich Russell តែងតែ​ចូលរួម​ប្រកួត​រៀងរាល់ឆ្នាំ នៅ Illinois State Fair តែ​មិន​ទាន់​ឃើញ​នរណា​អាច​បំបែក​កំណត់​ត្រា​របស់​នាង​បានឡើយ​៕
​ទស្សនា​ឃ្លិប​ដូចខាងក្រោម​នេះ​៖

មតិយោបល់