ភ្នំពេញៈ បុរស៣នាក់ បានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូលែត ពាក់ស្លាកលេខ ភ្នំពេញ 1CH-5344 ឌុបគ្នាតាមដងផ្លូវ ត្រូវបានរថយន្តព្រុស ស្លាកលេខ ភ្នំពេញ 2AL-3029 បើកបរដោយមន្ត្រីប្រៃសណីយ៍ម្នាក់ បុកពេញទំហឹង ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ មុខសួនច្បារក្ដាន់២ ផ្លូវសហព័ន្ធរុស្ស៊ី កែងផ្លូវ R6 សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ចំណែកអ្នកបើករថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងវាស់វែងយករថយន្តទៅរក្សាទុក រង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត៕
មតិយោបល់