ភ្នំពេញៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានក្រុមក្មេងស្ទាវ២ក្រុម ចេញពីក្លឹបកម្សាន្តផ្លេយ បានបើកឆាកប្រយុទ្ធបង្កការភ្ញាក់ផ្អើលទាំងកណ្ដាលយប់។
ករណីហិង្សាក្មេងវាយតប់គ្នានេះកើតឡើងនៅវេលាម៉ោង២និង៣១នាទីយប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចមុខក្លឹបកម្សាន្តផ្លេយ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនដំបូងក្មេងស្ទាវទាំង២ក្រុម បានចូលលេងក្នុងក្លឹបផ្លេយ ហើយក៏បានឌឺដងគ្នាទៅវិញទៅមក រហូតដល់មានផ្ទុះជាហិង្សា វាយគ្នាទៅវិញទៅមក បង្កឲ្យមានការភ្ញាកផ្អើលនៅលើដងផ្លូវ២០០៤តែម្ដង ហើយក្រោយកើតហេតុកម្លាំងកងរាជអវុធហត្ថបានធ្វើការឃាត់ខ្លួនយុវជនទាំង២ក្រុមដើម្បីអប់រំណែនាំ។
តែសូមបញ្ជាក់ថា គេសង្កេតឃើញថាក្លឹបកម្សាន្តផ្លេយ រងការរិះគន់ពីប្រជាពលរដ្ធនៅជុំវិញនេះថាគឺជាសំបុករបស់ក្មេងស្ទាវដែលបង្កភាពចលាចលយ៉ាងអណាធិបតេយ្យនៅលើដងផ្លូវ២០០៤ ស្ទើរតែរាល់យប់តែម្ដង៕
មតិយោបល់