ព័ត៌មានជាតិ

លួចចំម៉ូតូនគរបាលរួចនាំគ្នាបណ្ដើរទៅលក់មានអី…

ភ្នំពេញៈ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១២និង០០នាទីសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ និងម្នាក់ទៀតរត់គេចខ្លួនបាត់ករណីលួចម៉ូតូ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ២និង០០នាទីរំលងអធ្រាត្រ។

ជនរងគ្រោះឈ្មោះ អ៊ឹម ចាន់សុវណ្ណារិទ្ធ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ នគរបាល ស្នាក់នៅផ្ទះកើតហេតុ ជនសង្ស័យឈ្មោះ ចៅ ដេត ភេទ ប្រុស អាយុ ១៩ឆ្នាំ ( ឃាត់ខ្លួន) ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។

ដំណើររឿង៖ មុនពេលកើតហេតុថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ២និង០០នាទី រំលងអធ្រាត្រ នៅផ្ទះលេខ១៧E១ ភូមិដើមម៉ាកក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ជនរងគ្រោះបានទុកម៉ូតូម៉ាក Honda Giorno ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1GD-9133 មុខផ្ទះកើតហេតុ ដោយបានចាក់សោកម៉ូតូត្រឹមត្រូវ រួចបិទទ្វារបងចូលសម្រាកក្នុងផ្ទះ ស្រាប់តែមានជនសង្ស័យ២នាក់ឈ្មោះ ចៅ ដេត និងឈ្មោះ ស្នា ធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះរួច គេចខ្លួនទៅដោះស្លាកលេខម៉ូតូ បោះចោលក្នុងទឹកទន្លេបាត់។ លុះដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១២និង០០នាទី ជនសង្ស័យទាំង២នាក់ បណ្តើរម៉ូតូជនរងគ្រោះទៅរកលក់ឲ្យគេនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ឈ្មោះ ចៅ ដេត រួចដកហូតម៉ូតូ ១គ្រឿង ជារបស់ជនរងគ្រោះ បញ្ជូនទៅអធិការដ្នាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់ ចំណែកជនសង្ស័យឈ្មោះ ស្នា បានរត់គេចខ្លួនបាត់៕

មតិយោបល់