កណ្ដាលៈ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ០៤និង៥៥នាទី នៅចំណុចក្នុងបន្ទប់ទឹក ពន្ធនាគារខេត្តកណ្តាល ការិ.បច្ចេកទេសនិងវិទ្យាសាស្ត្រការ ចុះពិនិត្យសាកសព ជនត្រូវចោទ ក្នុងករណីហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ប្រព្រឹត្តនៅភូមិពុកឬស្សីក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ករណីអត្តឃាត(ចងក) ។
សាកសពឈ្មោះ ស្រ៊ីន ស្រៀន ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅ ភូមិពុកឬស្សីក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ជននេះត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ៖ ហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ។
សពជនខាងលើមានអ្នកចូលរួមត្រួតពិនិត្យ៖
-ការពិនិត្យសាកសពដោយមានការចូលរួមពីលោកគ្រូពេទ្យ មន្ទីរពេទ្យបង្អែកជ័យជំនះ ។
-សពចងកនិងក្រម៉ាក្រទ្បាការ៉ូពណ៌ក្រហម ស ចងជាប់នឹងបង្កាន់ដៃដែកស្នួរក្នុងបន្ទប់ទឹក។
-សាកសពមានស្នាមទ្រុឌជាំនៅលើបំពង់ក ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួឲ្យកត់សម្គល់ទេ ។
-ក្រោយពិនិត្យចប់សពបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល៕
មតិយោបល់