តាកែវៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានបុរសម្នាក់បានដេកស្លាប់ ក្រោយពីផឹកស្រាភ្នាល់គ្នា។
ករណីនេះកើតឡើងនៅម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ ភូមិតាហៀន ឃុំព្រៃយុថ្កា ស្រុកកោះអណ្តែត ខេត្តតាកែវ។
សពជនរងគ្រោះមានឈ្មោះ ញាញ់ ហេន ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅភូមិតាហៀន ឃុំព្រៃយុថ្កា ស្រុកកោះអណ្តែត បានផឹកស្រា(ស)ភ្នាល់គ្នាជាមួយឈ្មោះ ទូច តេង ភេទប្រុស អាយុ៣៧ ឆ្នាំនៅភូមិព្រៃបាយ ឃុំព្រយុថ្កា ស្រុកកោះអណ្តែត អស់ម្នាក់២លីត្រ។ ក្រោយពីផឹករួច ឈ្មោះញាញ់ ហេន បានដេកស្លាប់នៅផ្ទះ។ រីឯឈ្មោះទូច តេង សន្លប់បាត់ស្មារតីបានយកទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម ។
បច្ចុប្បន្ន កម្លាំងជំនាញកំពុងចុះស្រាវជ្រាវស៊ើបអង្កេត កសាងសំណុំរឿងតាមនីតិវិធីច្បាប់។ ចំណែកសពត្រូវបានប្រគល់ឲ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់