ព័ត៌មានជាតិ

សង្ស័យចំនួន៤ នាក់ត្រូវឃាត់ខ្លួន ករណីផលិតធ្វើចរាចរអាវុធ ខុសច្បាប់

កំពង់ឆ្នាំង: ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៨និង៣០ នាទី នៅចំណុចស្ពានទឹកល្អក់ ភូមិទឹកល្អក់ ឃុំសែប កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកកំពង់ត្រឡាច សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសែប បានឃាត់ខ្លួនជនសង្ស័យចំនួន០៤ នាក់ ករណីផលិតធ្វើចរាចរអាវុធ មានឈ្មោះ៖
១) ថាន ចាន់ណា ភេទប្រុស អាយុ២០ ឆ្នាំ មុខរបរកម្មករ រស់នៅភូមិធ្លកយល់ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
២) សាត ធារាជ ភេទប្រុស អាយុ១៨ ឆ្នាំ រស់នៅភូមិធ្លកយល់ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
៣)នោ នាង ភេទប្រុស អាយុ១៨ ឆ្នាំ រស់នៅភូមិធ្លកយល់ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
៤)ឃុន វ៉ុន ភេទប្រុស អាយុ១៨ ឆ្នាំ រស់នៅភូមិធ្លកយល់ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
ដកហូតវត្ថុតាង៖ ដាវ ០១ ដើម។
បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនខ្លួនជនសង្ស័យទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង៕

 

មតិយោបល់