ព័ត៌មានជាតិ

បុរសម្នាក់ បើករ៉ឺម៉កកង់បីធ្លាក់លូស្លាប់យ៉ាងអាណោចអាធ័ម!

សៀមរាប: កាលពីយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ មាន​ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយមានបុរសម្នាក់​ជិះ​រ៉ឺម៉កកង់បី​ធ្លាក់លូ បណ្តាលឲ្យ​ស្លាប់នៅនឹងកន្លែង នៅភូមិពោធិបុស្សហ៍ សង្កាត់ស្វាយដង្គំ ខេត្តសៀមរាប​។ លុះព្រឹកថ្ងៃទី២៩ខែឆ្នាំដដែល ទើបមានប្រជាពលរដ្ឋប្រទះឃើញបង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង។​
​ ​
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកោសល្យវិច័យ រួចបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់