បាត់ដំបង:កាលពីថ្ងៃសៅរ៍៦រោចខែបឋមាសាឍឆ្នាំថោះបញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៧និង៤០នាទី នៅចំណុចភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធនាយការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនបានដឹកនាំកម្លាំងក្នុងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន បានចុះប្រតិបត្តិការបង្ក្រាបបានករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើស ជាក់ស្ដែង និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ចិន រ៉ង ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិត្រសេកជ្រុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ បន្ទាយមានជ័យ ។
២-ឈ្មោះ សុខ វិបុល ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិក្នុង ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប ។
-វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (យ៉ាម៉ា WY) ចំនួន ១០,០៦៤គ្រាប់ និងបំណែកមួយចំនួន ទម្ងន់ ១០២២,៥១ក្រាម
-ទូរស័ព្ទដៃចំនួន ០៣គ្រឿង (ចាស់)
-ម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ពោធិ៍សាត់ 1F-6513 ដែ ល មានលេខតួ និងលេខម៉ាស៊ីន ND125ME-9382150 ។
ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ចិន រ៉ង និងដោយមានការអនុញ្ញាតពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះសមត្ថកិច្ចនគរបាលបានធ្វើការ សហការជាមួយ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបន្តកិច្ចប្រតិបត្តិការរហូតឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ទៀតនៅថ្ងៃទី០៨ខែកក្កដាឆ្នាំ២០២៣ វេលាម៉ោង១៨និង៤០នាទីនៅចំណុចភូមិត្រសេកជ្រុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ឈ្មោះ ព្រំ ធិន ហៅ ប្រុស ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅភូមិត្រសេកជ្រុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
-វត្ថុតាងឆែកឆេរបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (យ៉ាម៉ា WY) ចំនួន ២,០១០គ្រាប់ ទម្ងន់ ២០២,០០ក្រាម
-ទូរស័ព្ទដៃចំនួន ០២គ្រឿង (ចាស់) ។
សរុប៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (យ៉ាម៉ា WY) ចំនួន ១២,០៧៤គ្រាប់ និងបំណែកមួយចំនួន មាន ទម្ងន់ ១,២២៤.៥១ក្រាម ។
ជនសង័្សយ និង វត្ថុតាង បច្ចុប្បន្នបាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីអនុវត្តទោសទៅតាមផ្លូវច្បាប់៕
មតិយោបល់