ព្រះវិហារៈ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីរួមភេទជាមួយនឹងអនីតិជន។
ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង៨និង៣០នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ ក្នុងភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស.ស.ន ភេទស្រី អាយុ១៥ឆ្នាំ ។ ចំណែកជនសង្ស័យមានឈ្មោះ អឿ អាត ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិកើតហេតុខាងលើ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់