ព័ត៌មានជាតិ

អាជ្ញាធរផ្ដាច់ទឹកមួយយប់ ថ្ងៃទី១១ មករា

ភ្នំពេញៈ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការផ្អាកការផ្គត់ផ្គង់ទឹក១យប់ ថ្ងៃទី១១ ខែមករាខាងមុខ ដើម្បីអនុវត្តការងារគម្រោងចែកចាយទឹកស្អាត​។ ការផ្អាកនេះ នឹងធ្វើឡើងនៅខណ្ឌពោធិ៍សែនជ័យ។ នេះបើតាមការជូនដំណឹងមុននេះបន្តិចរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។

បើតាមសេចក្ដីជូនដំណឹងឲ្យដឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងនឹងកាត់ភ្ជាប់បំពង់មេនាំទឹកស្អាតថ្មីទំហំ៣០០មីលីម៉ែត្រ នៅប៉ែកខាងត្បូង នៃចិញ្ចើមផ្លូវជាតិលេខ៤ ចាប់ពីផ្លូវ១២០K (ផ្លូវទំនប់កប់ស្រូវ) ដល់ផ្លូវ១៩AS ស្ថិតនៅក្នុងសង្កាត់ចោមចៅ សង្កាត់កំបូល និងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧។ ក្នុងការអនុវត្តកាត់ភ្ជាប់បំពង់មេនាំទឹកស្អាតថ្មីនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹកស្អាតចាប់ពីម៉ោង៩៖០០នាទីយប់ ដល់ម៉ោង៤៖០០នាទីព្រឹក។

ជាមួយគ្នា អាជ្ញាធរបានអំពាវនាវឲ្យប្រជាពលរដ្ឋ ស្ថាប័ន រោងចក្រ សហគ្រាស ដែលមា​នលំនៅដ្ឋាន និងទីតាំងខាងលើ មេត្តាជ្រាបជាព័ត៌មាន និងត្រៀមបម្រុងទឹកសម្រាប់តម្រូវការប្រើប្រាស់ក្នុងរយៈពេលដូចបានជម្រាបជូនខាងលើ ដោយក្តីអនុគ្រោះ៕

មតិយោបល់