ឥណ្ឌូនេស៊ីៈ សាច់ញាតិ ព្រមទាំងសមាជិកគ្រួសារជាច្រើននាក់ របស់ជនរងគ្រោះ នៅក្នុងករណីធ្លាក់យន្តហោះនៅឥណ្ឌូនេស៊ី កំពុងសោកសៅ និងរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីបានទទួលដំណឹងដ៏ក្រៀមក្រំមួយនេះ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨។
ទីភ្នាក់ងារគ្រោះមហន្តរាយឥណ្ឌូនេស៊ី បានឲ្យដឹងថា យន្តហោះដឹកអ្នកដំណើរ រួមទាំងបុគ្គលិកនៅលើវាសរុបចំនួន ១៨៨នាក់ របស់ក្រុមហ៊ុនអាកាសចរណ៍ Lion Airមួយគ្រឿង បានធ្លាក់ចូលក្នុងសមុទ្រ ក្រោយពីវាហោះចេញពីក្រុងហ្សាការតា ទៅកាន់កោះស៊ូម៉ាត្រា បានបន្តិចកាលពីព្រឹកថ្ងៃច័ន្ទ។
រូបភាពកម្ទេចកម្ទីនៃយន្តហោះ ត្រូវបានគេបង្ហោះលើបណ្តាញសង្គម រួមមានទូរស័ព្ទចល័ត សៀវភៅ ថង់ឥវ៉ាន់ និងផ្នែកខ្លះនៃតួយន្តហោះ ដែលប្រមូលដោយបុគ្គលិកជួយសង្រ្គោះ តាមរយៈការស្វែងរកនៅក្នុងពីសមុទ្រ៕
មតិយោបល់