ភ្នំពេញៈ ទារិកាម្នាក់ត្រូវបានគេរុំថង់ខ្មៅពីរជាន់យ៉ាងជិតយកប្លុងចោលក្នុងព្រៃត្រកួនដីឡូត៍មួយកន្លែង សំណាងល្អត្រូវក្មេងរកនុយជន្លេនស្ទូចត្រីប្រទះឃើញបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋសមត្ថកិច្ចនិងអាជ្ញាធរនៅទីនោះ កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ក្នុងក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុក្មេងៗតូចៗបាននាំគ្នាទៅរកនុយជន្លេនដើម្បីយកទៅស្ទូចត្រីដើររកមកដល់ក៏បានលឺសំឡេងក្មេងយំក៏នាំគ្នាមើលក៏ប្រទះឃើញទារិកាតូចនេះនៅក្នុងថង់ខ្មៅរុំពីរជាន់ក៏ស្រែកឆោឡោផ្អើលដល់មនុស្សក្មេងចាស់ប្រុសស្រីចោមរោមមើលនិងបានស្រាយថង់នោះចេញដើម្បីសង្គ្រោះជីវិតទារិកានោះ។
ប្រភពបន្តថាក្រោយពីស្រាយថង់រួចប្រជាពលរដ្ឋក៏បាននាំទារិកានោះទៅកាត់ទងផ្សិតនៅគ្លីនិកឯកជនមួយ ហើយទារិកានោះមើលទៅមានសុខភាពល្អប្រសើរនិងត្រូវបានយកទៅចិញ្ចឹមដោយនារីចិត្តធម៌ម្នាក់ឈ្មោះ សាន់ និកា អាយុ២១ឆ្នាំ ជាកូនស្រីរបស់លោកស្រី សាន់ វណ្ណា ស្នាក់នៅក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ។
ប្រភពពីលោក ស្រី សាន់វណ្ណា ឲ្យដឹងការ ដែលកូនស្រីរបស់គាត់ទទួលកទារិកានេះមកចិញ្ចមបីបាច់ថែរក្សាអាជ្ញាធរសង្កាត់និងសមត្ថកិច្ចក៏បានដឹងលឺដែរ៕
មតិយោបល់