ភ្នំពេញៈ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយយុវជនម្នាក់ បានផឹកស្រាអស់២លីត្រជិះម៉ូតូសង់ចាស់ ជ្រុលទៅបុកនឹងម៉ូតូZoomer-X ជិះដោយបុរសម្នាក់ ឌុបប្រពន្ធនិងកូនតូចក្នុងបំណងធ្វើស្លាកលេខម៉ូតូ បណ្តាលដួលរងរបួសត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ហេតុការណ៍នេះកើតកើតឡើងកាលពីវេលាម៉ោង២និង៥៧នាទី រសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្លូវ៧៧ ភូមិចំរើនផល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនតាមរ៉ឺម៉កកង់បីត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
មតិយោបល់