ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា ចាប់ផ្តើមចុះត​បណ្តាញអគ្គិសនី​ជូនកម្មករ នៅព្រឹកថ្ងៃនេះ

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ ២០១៥ នេះ ក្រុមមន្រ្តីអគ្គិសនីកម្ពុជា (EDC) បានចាប់ផ្តើម​ចុះតបណ្តាញអគ្គិសនី និងដំឡើងកុងទ័រ ជូន​កម្មករ-​កម្ម​ការិនី នៅក្រុងភ្នំពេញ ដើម្បីផ្គត់ផ្គង់ថាមពល​អគ្គិសនីជូន​កម្មករ​ត្រឹមតម្លៃ ៦១០រៀល​ ក្នុងមួយគីឡូវ៉ាត់។

លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក​អគ្គនាយក​ EDC បានថ្លែងឲ្យដឹងថា ក្រុមមន្រ្តីអគ្គិសនីកម្ពុជា (EDC) បានចាប់ផ្តើម​ចុះតបណ្តាញអគ្គិសនី និងដំឡើងកុងទ័រ ជូន​កម្មករ-​កម្ម​ការិនី នៅក្រុងភ្នំពេញ ដូចអ្វីដែលលោកបានប្រកាស ហើយការផ្គត់ផ្គង់ថាមពល​អគ្គិសនីជូន​កម្មករ​ នឹងគិតថ្លៃត្រឹម៦១០រៀល​ ក្នុងមួយគីឡូវ៉ាត់។

គួរបញ្ជាក់ផងដែរថា សម្រាប់ការចុះតបណ្តាញនេះ ជា​​​​ជំហានដំបូង ត្រូវធ្វើនៅតាមខណ្ឌ​ចំនួន៣ ក្នុងនោះ​មានខណ្ឌឫស្សីកែវ ខណ្ឌមានជ័យ និង ខណ្ឌដង្កោ៕
phnom-penh-electricite-du-cambodge

មតិយោបល់