ព័ត៌មានជាតិ

បាក់រន្ទាចាក់ពុម្ពប្លង់សេសង់សាលាឆាន់ក្នុងវត្តព្រែកឬស្សី បណ្តាលឲ្យកម្មករសំណង់៤នាក់របួសធ្ងន់

ភ្នំពេញៈ មានករណីបាក់រន្ទាចាក់ពុម្ពប្លង់សេសង់សាលាឆាន់ក្នុងវត្តព្រែកឬស្សី សង្កត់ចំកម្មករសំណង់ចំនួន៤នាក់ បណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៩ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ នៅចំណុចវត្តព្រែកឬស្សី ភូមិព្រែកឬស្សី ស្រុកល្វាឯម ខេត្តកណ្តាល។

បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យនៅឯក្រុងភ្នំពេញ៕

មតិយោបល់