ឧត្តរមានជ័យៈ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើង២ក្រុមដែលបង្កភាពរញ៉េរញ៉ៃស្រវឹង ចោលដបតាមសួនច្បា និងបង្ហោះម៉ូតូ កាលពីវេលាម៉ោង១០ និង៤០នាទីយប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នៅបរិវេណសួនច្បារមុខ សាលាខេត្តឧត្តរមានជ័យ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
ចំពោះករណីនេះ ក្រុមក្មេងទំនើងចំនួន១៧នាក់ ត្រូវបានសមត្ថកិច្ចនាំយកមក សួរនាំនៅអធិការដ្ឋាននគរបាលក្រុងសំរោង ធ្វើការអប់រំ និងកិច្ចសន្យា ហើយឲ្យឪពុកម្តាយមកធានាយកទៅផ្ទះវិញតែម្តង៕
មតិយោបល់