ភ្នំពេញៈ យុវជន៦នាក់ជិះម៉ូតូ កង់បីឡាំប៉ាតា(ឥណ្ឌា) ចូលខារ៉ាអូខេ ខ្វះលុយឲ្យគេ បែរជាចោទប្រកាន់ថា ម្ហូបថ្លៃពេក នាំគ្នាឈ្លោះប្រកែកជាមួយម្ចាស់ហាង ផ្អើលអស់សមត្ថកិច្ច និងអ្នកសារព័ត៌មាន កាលវេលម៉ោង ១២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវ ២០០៤(ហៅផ្លូវម៉ៃដា) ដែលមានយីហោ ញ៉ូវ ស្កាយ ដែលស្ថិតនៅភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពី យុវជនទាំង៦នាក់ខាងលើ មិនបញ្ជាក់ឈ្មោះនោះទេ បាននិយាយថា នៅ មុនពេលកើតហេតុ ពួកគាត់ បាននាំគ្នាមកផឹកស៊ី នៅផ្លូវ២០០៤ ហើយបុគ្គលិកហាងខាងលើ បានមកស្ទាក់ផ្លូវគាត់ ប្រាប់តម្លៃស្រាក្នុងមួយកេះតំលៃ៣៥ដុល្លារហើយ ហ្វ៊ីម្ហូប៤មុខទៀត ព្រមទាំងហ្វ៊ីស្រីស្អាត អង្គុយកំដរមួយម្នាក់ទៀតផង។ បន្ទាប់មកពួកគាត់មើល ទៅក្នុងតំលៃ សមល្មម ក៏បាននាំគ្នាចូល ខណៈដែលពួកគាត់ផឹកអស់ ចំនួនមួយកេះហើយ ក៏បានឲ្យគេគិតលុយអស់ចំនួន៨០ដុល្លារ។ ពេលនោះ ពួកគាត់ បានឆ្ងល់អស់ថ្លៃម្ល៉េះ និយាយគ្នា ៣៥ដុល្លារ តែដល់យកវិកយបក្រមក ស្រាប់តែឃើញអស់ចំនួន៨០ដុល្លារ ហើយគ្មានលុយឲ្យ ក៏ឈ្លោះជាមួយម្ចាស់ហាង តែម្តង។
តាមសម្តីពីម្ចាស់ ហាងខាងលើ បាននិយាយប្រាប់ថា តម្លៃ ស្រាមួយឈត់ និងម្ហូប ហ្វ៊ី ៤ចាន តម្លៃ៣៥ដុល្លារ និងហៅថែមចំនួន៥ចានទៀត ឡើងដល់ចំនួន៨០ដុល្លារ ម្ដេចថាគិតលុយលើស ។ ហើយយុវជនម្នាក់ក្នុងចំណោម៦នាក់នោះ បាននិយាយថា មុខម្ហូបទាំង ៥មុខខាងលើ ពួកគាត់ មិនបានហូបឡើយ គឺខាងស្រីៗជានាក់ហូបទេ ម្តេចក៏គិតដែរ ។ ចំណែក ម្ចាស់ហាងបាននិយាយប្រាប់ថា ស្រីៗហូបព្រោះ នាងថា ពួកបងៗជាអ្នកឲ្យហូប។
ក្រោយពេលកើតហេតុ ទើបប្តឹងដល់នគរបាលប៉ុស្តិ៍ មក សម្របសម្រួលនៅកន្លែងកើតហេតុ ហើយភាគីទាំងសង្ខាងបាន បញ្ចប់ក្នុងតម្លៃ ២៤ម៉ឺនរៀល៕





មតិយោបល់