ព័ត៌មានជាតិ

ហ៊ានមែន! ឆ្កឹះសោចូលលួចទ្រព្យសម្បតិ្ត ក្នុងផ្ទះមន្ត្រីកងរាជអាវុធហត្ថ

ភ្នំពេញៈ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ២ និង ៥០នាទី រំលងអាធ្រាត្រ មានករណីលួឆ្កឹះសោទ្វាររបង នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវលេខ២០បេតេ ស្ថិតភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ តូ សុខហេង ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ២៥ ផ្លូវបេតុង ភូមិសន្សំកុសល២ ខណ្ឌចំការមន រាជធានីភ្នំពេញ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)។
ជនរងគ្រោះឈ្មោះ ឃឹម កុសល ភេទប្រុស អាយុ ៤១ ឆ្នាំ មុខរបរមន្ត្រីកងរាអាវុធហត្ថ ជនជាតិខ្មែរ មានទីលំនៅភូមិ/សង្កាត់ខាងលើ។

សម្ភារៈបាត់បង៖ ម៉ូតូ០១គ្រឿងម៉ាក ហ្វីណូ ពណ៌សលាយខ្មៅ លេខតួនិងលេខម៉ាស៊ីន០៣១១៩៥ ពាក់ស្លាកលេខ ភ្នំពេញ 1AS-7876។

វត្ថុតាងដកហូត៖ ម៉ូតូ១គ្រឿងម៉ាក ស្ទេបពណ៌ខ្មៅ ពាក់ស្លាក លេខភ្នំពេញ 1E-8791 និង ទូរស័ព្ទដៃ០១គ្រឿងម៉ាក ហូវៃគ្មានស៊ីមកាត របស់ជនរងគ្រោះ។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចបញ្ជូនទៅ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

មតិយោបល់