ភ្នំពេញៈ ជនសង្ស័យម្នាក់ធ្វើដំណើរដោយថ្មើរជើងមកឆក់កាបូបពីស្ត្រីអ្នកលក់ដូរម្នាក់មិនបានសម្រេច ហើយព្យាយាមរត់គេចខ្លួនតែបានកម្លាំងអាវុធហត្ថខណ្ឌសែនសុខ ល្បាតឃើញដេញចាប់ភ្លាមៗ។
ហេតុការណ៌នេះកើតឡើងនៅវេលាម៉ោង១៩និង៣០នាទីយប់ថ្ងៃទី២ ខែវិឆ្ឆិកា ឆ្នាំ២០១៨ នៅលើផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យឈ្មោះ ឡោះ ស្មាន ភេទប្រុស អាយុ២៨ឆ្នាំ(ជនជាតិចាម) មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅ ភូមិពាមជាឡាំង ឃុំពាមជាឡាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ចំណែកជនរងគ្រោះឈ្មោះ លី សុភា ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ហើយកម្លាំងបានប្រគល់កាបូបលុយឲ្យជនរងគ្រោះវិញ។
តាមប្រភពពីសមត្ថកិច្ចបានឲ្យ ដឹងថាមុនពេលកើតហេតុ គេឃើញជនសង្ស័យបានដើរស្មើរជើងទៅវិញទៅមកនៅចំណុចកើតហេតុខាងលើ ហើយឃើញជនរងគ្រោះកំពុងអង្គុយលក់ដូរ ស្រាប់តែជនសង្ស័យ ធ្វើសកម្មភាពឆក់កាបូបបានសម្រេច ហើយក៏រត់គេចខ្លួន តែជនរងគ្រោះស្រែកថា ចោរៗត្រូវបានកម្លាំងអាវុធហត្ថកំពុងក្នុងភូមិសាស្រ្តឃើញបានដេញចាប់បានភ្លាមៗ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅកងរាជអាវុធហត្ថខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់។




មតិយោបល់