សិង្ហបុរីៈ ខណៈដែលសិង្ហបុរី កាន់តែខិតជិតដល់ពេលវេលា ជ្រើសរើសយន្ដហោះប្រយុទ្ធជំនាន់ក្រោយ ដើម្បីមកជំនួសយន្តហោះចម្បាំង F-16 របស់ខ្លួន ដែលមានស៊េរីចាស់បំផុតនោះ គឺយន្តហោះចម្បាំង F-35 របស់ក្រុមហ៊ុន Lockheed-Martin នឹងក្លាយជាជម្រើសដ៏សាកសមបំផុត។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
យន្តហោះចម្បាំង F-35 ត្រូវបានគេពិចារណាយ៉ាងទូលំទូលាយ ដោយសហគមន៍ការពារជាតិថា ជាជម្រើសនាំមុខ ដែលត្រូវបានជ្រើសរើស ដោយសិង្ហបុរី។
ដោយវាក៏ត្រូវបានជ្រើសរើស ដោយបណ្ដាប្រទេសចំនួន ១៣ រួចជាស្រេច សម្រាប់យន្តហោះចម្បាំង ជំនាន់ក្រោយរបស់ពួកគេ និងកំពុងតែដាក់ឲ្យប្រើប្រាស់ជាបណ្តើរៗ មានបីប្រភេទផ្សេងៗគ្នា៕

មតិយោបល់