ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៤នាក់ ពាក់ព័ន្ធករណីហិង្សាវាយទៅលើប្រពន្ធ

តាកែវ: កាលពីវេលាម៉ោង៤ ល្ងាចថ្ងៃទី២​ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៤នាក់ ពាក់ព័ន្ធករណីហិង្សា វាយទៅលើប្រពន្ធ រួមនឹងអ្នកសមគំនិត បន្ទាប់ពីខឹងនឹងស្ត្រីរងគ្រោះជាប្រពន្ធមិនឲ្យយករថយន្តចេញក្រៅផ្ទះ។

ករណីនេះត្រូវបានឪពុករបស់ជនរងគ្រោះជាប្រពន្ធប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន និងធ្វើការសាកសួរ កសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមច្បាប់បន្តទៀត៕

មតិយោបល់