កំពង់ចាមៈ កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូនិងម៉ូតូបុកគ្នាពេញទំហឹង បណ្តាលឲ្យស្លាប់មនុស្សម្នាក់ រកសាច់ញាតិមិនទាន់ឃើញ នៅភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ម៉ូតូម៉ាក ហុងដាC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ1F-9356 បើកបរដោយឈ្មោះ ឌី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិរំចេក ឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាម រួមដំណើរ២នាក់ទៀតឈ្មោះ តួរ ភេទប្រុស អាយុ១៩ឆ្នាំ និងឈ្មោះ ជា ចាន់ធា ភេទស្រី រស់នៅភូមិ ព្រែកព្រះអង្គ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បើកបរពីរត្បូងទៅជើង បានបុកគ្នាជាមួយ ម៉ូតូម៉ាកហុងដា ស៊ូស៊ូគីស្មាស់ ពណ៌ក្រហម គ្មានស្លាកលេខ អ្នកបើកបរបានស្លាប់នៅនឹងកន្លែងកើតហេតុ មិនស្គាល់អត្តសញ្ញាណ បើកបរពីជើងទៅត្បូង។
ករណីនេះបណ្តាលឲ្យស្លាប់មនុស្សអ្នកបើកម៉ូតូស្មាស់ និងរងរបួសធ្ងន់មនុស្ស៣នាក់។
មូលហេតុ ម៉ូតូម៉ាកស្មាស់បើកបរមិនមានភ្លើងបំភ្លឺ និងមិនប្រកាន់ស្តាំ។
សាកសពរក្សាទុកនៅមន្ទីពេទ្យ ភិនភាគដែលស្លាប់ជិះម៉ូតូម៉ាកស្មាក ពណ៌ក្រហម គ្មានស្លាកលេខ ពាក់អាវយឺតដៃខ្លីពណ៌ត្រេអី ខោខ្មៅជើងវែង សក់រួញអង្គាដី កម្ពស់ប្រហែល1,60។ បើបងប្អូនណាបានស្គាល់សូមទាក់ទងមកលេខទូរស័ព្ទ012 939 086៕






មតិយោបល់