កណ្ដាលៈ នៅវេលាម៉ោង១០ និង៤០នាទីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីយុវជនម្នាក់ ពុំដឹងថាមានរឿងអ្វីទេ បានដុតផ្ទះឪពុកម្ដាយខ្លួនឯង បណ្ដាលឲ្យឆេះខូចខាតស្ទើរទាំងស្រុង នៅចំណុចភូមិព្រែករកា ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ជនសង្ស័យឈ្មោះ កៅ គា ភេទប្រុសអាយុ ២០ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ បានគេចខ្លួនបាត់ ។ ចំណែកឯឪពុកម្ដាយរស់នៅឯភ្នំពេញ (មិនដែលមកទេ) ។
សម្ភារខូចខាតរួមមាន៖ ផ្ទះមានទំហំ៥x៧ ២ខ្នង ប្រក់ស៊ីប្រូ២ជាន់ ធ្វើអំពីឈើលើ ថ្មក្រោម និងសម្ភារមួយចំនួនទៀតផងដែរ។
សមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុ ប្រជាពលរដ្ឋជិតខាង បានឃើញផ្ទះខាងលើឆេះ ក៏បង្កឲ្យមានការភ្ញាក់ផ្អើល និងរាយការណ៍ជូនសមត្ថកិច្ច ឲ្យជួយអន្ដរាគមន៍ពន្លត់ ដោយប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន១គ្រឿង អស់ទឹកចំនួន២ស៊ីទែន រលត់ជាស្ថាពរនៅវេលាម៉ោង១២និង១០នាទី។
ហេតុការណ៍នេះ កើតទ្បើងដោយសារជនសង្ស័យជាកូនរបស់ម្ចាស់ផ្ទះរងគ្រោះ ជាដុតប៉ុន្តែសមត្ថកិច្ច ពុំទាន់អាចបញ្ជាក់ពីមូលហេតុឲ្យដឹងនោះទេ៕
មតិយោបល់