ព័ត៌មានជាតិ

រថយន្ដសាំយ៉ុងបុកអ្នកជិះម៉ូតូស្លាប់

កំពង់ធំ: បុរសម្នាក់បានស្លាប់ភ្លាមៗ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្ដសាំយ៉ុងបើកបុកខណ:បុរសរងគ្រោះកំពុងជិះម៉ូតូម៉ាក C100កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ ។

ហេការណ៍នេះកើឡើងកាលពីវេលាម៉ោង១និង៣០នាទីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិដំរីស្លាប់ ឃុំអណ្ដូងពោធិ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

មន្រ្ដីកងរាជអាវុធហត្ថស្រុកបារាយណ៍ឲ្យដឹងថា ជនរងគ្រោះឈ្មោះ ភាត់ ផានឹត ភេទប្រុស អាយុ១៧ឆ្នាំរស់នៅភូមិដំរីស្លាប់ ឃុំអណ្ដូងពោធិ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ ចំណែកអ្នកបើកបររថយន្តបង្កឈ្មោះ ម៉ុន សុផល អាយុ៥៤ឆ្នាំ រស់នៅភូមិអន្ដេង ឃុំអង្គរសោម ស្រុកត្រាំកក់ ខេត្តតាកែវ បានបើករថយន្ដសាំយ៉ុង ពាក់ស្លាកលេខភ្នំពេញ 2N- 7944 ។

ក្រោយកើតហេតុសមត្ថកិច្ចចុះទៅឃាត់អ្នកបើករថយន្តបង្កបញ្ជូន មកស្នងការនគរបាលខេត្តនៅរសៀលថ្ងៃនេះ។ បន្ទាប់មកសមត្ថកិច្ចបាន ធ្វើការវាស់វែង រួចប្រគល់សាកសពជនរងគ្រោះឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូនិងរថយន្ដដឹកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍៕

photo_2016-06-09_10-39-15

photo_2016-06-09_10-39-20

photo_2016-06-09_10-39-22

មតិយោបល់