កណ្តាលៈ កាលពីវេលាម៉ោងល្ងាចទី០៤ ខែវិច្ចិកា ឆ្នាំ២០១៨ មានករណីក្មេងស្រីម្នាក់ លង់ទឹកស្លាប់ នៅចំណុចព្រែកចិន ស្ថិតនៅភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះចំរើន លីឆែ ភេទ ស្រី អាយុ០៣ឆ្នាំ ជនជាតិខ្មែរ មានឪពុកឈ្មោះ ប៉ុម ចំរើន អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ និងម្ដាយឈ្មោះ វាត សៀកលុយ អាយុ ២៧ ឆ្នាំជនជាតិខ្មែរ មុរបរកសិករមានទីលំនៅភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល។
សមត្ថកិច្ច បានឲ្យដឹងថា នៅវេលាថ្ងៃកើតហេតុ ជីដូនរបស់ជនរងគ្រោះ បានឃើញចៅរបស់ខ្លួន កំពុងអង្គុយលេងជាមួយក្មេងៗបីនាក់ទៀត នៅម៉ាត់ព្រែកឃើញដូចនោះ ជីដូនក៏បានដេញចៅ និងក្មេងៗបីនាក់នោះ ឲ្យមកផ្ទះពេលនោះ ជីដូនក៏ដើរមកផ្ទះមុន បន្ទាប់មកមិនឃើញជនរងគ្រោះ មកដល់ផ្ទះក៏ផ្អើលឆោឡោនាំគ្នា ដើររក តែពុំឃើញ លុះដល់ម៉ោង៧យប់ ក៏នាំគ្នារាវក្នុងទឹកព្រែកចិន ទើបប្រទះឃើញជនរងគ្រោះស្លាប់បាត់ទៅហើយ។
ក្រោយមក ក៏បានមករាយការណ៏ជូនសមត្ថកិច្ច ឲ្យទៅពិនិត្យមើល ឃើញថា ពុំមានស្លាស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ទើបប្រគល់សពឲ្យក្រុមគ្រួរសារ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់