ភ្នំពេញៈ(ព័ត៌មានបឋម) នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ មានករណីម៉ូតូកង់បីមួយគ្រឿង ខណៈកំពុងតែបើកបរធ្វើដំណើរ តាមដងផ្លូវសុខៗ សង្ស័យឆ្លងចរន្តបណ្តាលឲ្យភ្លើងឆាបឆេះ ម្ចាស់ភ័យលោតជាន់គ្នា ត្រូវបានប្រជាពលរដ្ឋយកបំពង់ជួយបាញ់ពន្លត់ ទាន់ពេលវេលា ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ទីតាំងស្ថិតតាមបណ្តោយផ្លូវ២៧១ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។
សម្រាប់ព័ត៌មានលម្អិតក្រុមការងារPost News នឹងផ្សាយជូនបន្តទៀតនៅពេលក្រោយ ៕


មតិយោបល់