ព័ត៌មានជាតិ

រកឃើញ​ផូស៊ីល​អា​ជី​ណា ស៊ី​មនុស្ស​កាលពី ២៥៧.០០០ ឆ្នាំមុន​

​តាម​ប្រភព​ព័ត៌មាន Softpedia ដែល​ចុះផ្សាយ​នៅ​ថ្ងៃ​ទី ២ ខែតុលា​ឆ្នាំ​២០១៣ ឲ្យដឹងថា កាល​ពី​រាប់ពាន់​ឆ្នាំ​មុន​សត្វ អា​ជី​ណា រស់នៅ​ក្នុង​តំបន់​អាហ្វ្រិក​ខាងត្បូង​ស៊ី​មនុស្ស​ជា​អាហារ ដោយ​ការ​ផ្អែក​ទៅលើ​ការរកឃើញ​សក់​របស់​មនុស្ស​បាន​បន្សល់ទុក​នៅក្នុង​ផូស៊ី​លរបស់ អា​ជី​ណា​។​

​អ្នកស្រាវជ្រាវ​បាន​និយាយថា ដោយ​ផ្អែក​ទៅលើ​ភស្តុតាង​តែ​មួយ​នេះ ពួកគេ​មិន​អាច​កំណត់​បាន​ថា​តើ អា​ជី​ណា​កាលពី​ជំនាន់ បុរាណ​ពិតជា​សម្លាប់​មនុស្ស​ធ្វើ​ជា​អាហារ ឬក៏​ជា​ការ​ចៃដន្យ​ដែល​មនុស្ស​បាន​ស្លាប់​នៅ​ពីលើ អា​ជី​ណា នោះទេ​។​
257-000-Year-Old-Hyena-Poop-Found-to-Contain-Human-Hairs
​តាម​របាយការណ៍​បញ្ជា​ក់ថា​ផូស៊ីល​នេះ​ត្រូវបាន​រកឃើញ​នៅក្នុង​គុហា Gladysvale ដែល​មាន​អាយុកាល​ប្រហែលជា ២៥៧.០០០ ហើយ​អ្នក​ស្រាវជ្រាវ​បាន​រកឃើញ​សក់​ចំនួន ៤៨ ស​សៃ​ចេញពី​ផូស៊ីល​១២​ក្បាល​មកពី​តំបន់​ផ្សេងៗ​គ្នា ខ្លះ​មក​ពី​តំបន់ hominins តែ​ភាគច្រើន​មកពី​តំបន់ herbivores ។​
​អ្នកស្រាវជ្រាវ​បាន​បន្ត​ទៀត​ថា​ព័ត៌មាន​ដែល​ប្រមូលផ្តុំ​នេះ​ជួយ​ឲ្យ​ពួកគេ​យល់​ដឹង​ពី​អេកូឡូស៊ី​នៅក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ច្រើនជាង​មុន ដែល​មាន​រយៈពេល​រាប់​ពាន់​ឆ្នាំកន្លងមក​៕​

មតិយោបល់