ពោធិ៍សាត់ៈ កាលពីវេលាម៉ោង៨ ព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីក្មេងប្រុសអាយុ៤ឆ្នាំម្នាក់ឈ្មោះ សុខ ជិនហ៊្វូ បានរត់តាមឪពុកឈ្មោះឈួន សុខ អាយុ៣២ឆ្នាំ ទៅបូមទឹកស្រះដាក់ស្រូវនៅវាលស្រែ ក្នុងភូមិថ្មី ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ បណ្តាលឲ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម។
សូមបញ្ជាក់ថា ហេតុការណ៍នេះ ឪពុកមិនបានចាប់អារម្មណ៍នឹងកូនដែលរត់តាមនោះទេ លុះដល់ម៉ោង១១ព្រឹកថ្ងៃដដែល ទើបនឹកឃើញថាកូនរត់តាម ហើយរកកូនមិនឃើញ ក៏ចុះរាវរកក្នុងស្រះទឹក ស្រាប់តែឃើញសពកូនតែម្តង។
បច្ចុប្បន្នសពក្មេងរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់