កំពង់ធំៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា សមត្ថកិច្ចខេត្តកំពង់ធំ បានឃាត់ខ្លួនជនសង្ស័យ៩នាក់របស់ក្រុមហ៊ុនលក់និងទិញផលិតផលមួយ នៅចំណុច សណ្ឋាគារដំរីជាន់ខ្លា វល្លិ៍មាស ស្ថិតក្នុងភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន។
ហេតុការណ៍បង្ក្រាបនេះ បានកើតឡើងកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលបង្កឡើងដោយក្រុមហ៊ុនឌូវេរ៉ាឃីតឈិន ។
សមត្ថកិច្ចខេត្តបានឲ្យដឹងថា ក្រោមការស្រាវជ្រាវ និងអនុវត្ត តាមបញ្ជារបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ លោក អ៊ិត សុធា គេបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០៩ នាក់ពីបទឆរបោក។ ជនសង្ស័យទាំងនោះរួមមាន ៖
១/ឈ្មោះ អ៊ុង ចុងវី ( ong chong wee) ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិ ម៉ាឡេស៊ី រស់នៅភ្នំពេញ
២/ឈ្មោះ យិន វ៉ៃជីន ភេទស្រី អាយុ២៧ឆ្នាំ នៅភូមិលេខ៦ សង្កាត់បឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ
៣/ឈ្មោះ ជូ ថារ៉ែន ភេទស្រី អាយុ២៩ឆ្នាំ នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
៤/ឈ្មោះ សុត ដៀម ភេទស្រី អាយុ២២ឆ្នាំ នៅភូមិត្រពាំងទន្លេ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ
៥/ឈ្មោះ ឌិន ស៊ីណាត ភេទស្រី អាយុ១៨ឆ្នាំ នៅភូមិ៣២ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម
៦/ឈ្មោះ ហូ សេនហាន់ទី ភេទស្រី អាយុ២៧ឆ្នាំ នៅភូមិចិន ឃុំស្វាយប៉ោស្រុកបាត់ដំបង ខេត្តបាត់ដំបង
៧/ឈ្មោះ ហូ សេនរ៉ូប៊ី ភេទស្រី អាយុ២៧នៅភូមិចិន ឃុំស្វាយប៉ោស្រុកបាត់ដំបង ខេត្តបាត់ដំបង
៨/ឈ្មោះ ហូ សេន ស៊ីហ្វានសាន ភេទស្រី អាយុ២១ឆ្នាំ នៅភូមិចិន ឃុំស្វាយប៉ោស្រុកបាត់ដំបង ខេត្តបាត់ដំបង
៩/ឈ្មោះ គ្រី លីលី ភេទស្រី អាយុ ២៣ឆ្នាំ នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។
ជនសង្ស័យទាំង៩នេះ កំពុងស្ថិតក្នុងការកសាងសំណុំរឿងដើម្បីការបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមនីតិវិធី ៕




មតិយោបល់