ព័ត៌មានជាតិ

នាំបងប្អូនទៅរករឿងវាយគេ មិនអីគេកាប់រងរបួសធ្ងន់ រួចរត់គេចខ្លួនបាត់!

កណ្តាលៈ កាលពីវេលាម៉ោង១២និង១០នាទីយប់ រំលងអធ្រាត្រ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ មាន​ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស នៅកន្លែងលក់ឪឡឹក មាត់ស្ទឹងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះ​ឈ្មោះ ម៉ុង ភេទប្រុស អាយុ២៥ឆ្នាំ ​មុខរបរ មិនពិតប្រាកដ(រងរបួសក្បាល និងក) ស្នាក់នៅកន្លែងកើតហេតុ​។
​ជនល្មើស​ឈ្មោះ ណាង ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ មុខរបរមិនពិតប្រាកដ(គេចខ្លួន)​។

នៅមុនពេលកើតហេតុ ជនរងគ្រោះបាននាំបងប្អូនទៅរករឿងវាយជនសង្ស័យមុន ធ្វើឲ្យជនសង្ស័យខឹង ពេលដែលជនរងគ្រោះកំពុងតែដេកលង់លក់នៅលើប៉ៅអ៊ី ស្រាប់តែជនសង្ស័យបានយកកាំបិតកាប់ទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួសជាទម្ងន់ ត្រូវបានអ្នកជិតខាងដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកជ័យជំនះ ដោយស្ថានភាពរបួសធ្ងន់ពេកក៏បានបញ្ជូនទៅព្យាបាលនៅភ្នំពេញ(មិនអាចទំនាក់ទំនងបានទេ) រីឯជនល្មើសក្រោយពីបានធ្វើសកម្មភាពរួចបានរត់គេចខ្លួនបាត់តែម្តង៕

មតិយោបល់