កណ្ដាលៈ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ បានចុះពិនិត្យសាកសព ជនជាប់ពន្ធនាគារ ស្លាប់ ក្នុងមន្ទីរពេទ្យបង្អែកជ័យជំនះ។
សពឈ្មោះ រឿន រតនា ហៅ ខ្មាន់ ភេទប្រុស អាយុ២៨ ឆ្នាំ មានទីលំនៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជាប់ឃុំពីបទ៖ ជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី០១ខែតុលា ឆ្នាំ២០១៩ ជាប់ឃុំក្នុងពន្ធនាគារខេត្តកណ្តាល។
តាមការបំភ្លឺរបស់ លោក សៅ ផារិន្ទ អនុប្រធានការិយាល័អប់រំកែប្រែ បានឱ្យដឹងថា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង០៥ និង៣០នាទី ជនជាប់ឃុំ មានអាការហត់ខ្លាំង ក៏មានការបញ្ជូនទៅមន្ទីរពេទ្យ បង្អែកជ័យជំនះ ដើម្បីព្យាបាល ពេលមកដល់មន្ទីរពេទ្យ នៅវេលា០៨ និង១៥នាទី ជនជាប់ក៏ឃុំបានស្លាប់បាត់ទៅ។
សភាពសព៖
-ស្គមរីងរៃ
-ស្បែករមាស់បែកស្រកា ជាំខ្មៅពេញខ្លួន
-ពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ទ្បើយ។
ការសន្និដ្ឋានរបស់លោកគ្រូពេទ្យ សពស្លាប់ដោយគាំងបេះដូង បណ្តាលមកពីជំងឺអេដស៍ និងជំងឺរបេង)។
ក្រោយពិនិត្យចប់ សពបានប្រគល់ជូនខាងអង្គភាព ពន្ធនាគារ ចាត់ចែងបន្តតាមនីតិវិធី៕
មតិយោបល់