ព័ត៌មានជាតិ

អុញនោះ ថ្មីទៀតហើយប្រយត្ន័បងប្អូន! សមត្ថកិច្ចរកឃើញ ទឹកម្ទេសកិន និងស្ពៃជ្រក់ មានផ្ទុកសារធាតុគីមីហាមឃាត់ប្រភេទ salicylic acide និង synthethic dye

ក្រចេះ: យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលខេត្តក្រចេះ ដោយទទួលបានការសហការពីមន្រ្តីសាលាខេត្ត និងមន្រ្តីមន្ទីរពាណិជ្ជកម្ម បាននាំយករថយន្តមន្ទីរពិសោធន៍ចល័ត ផ្នែកម្ហូបអាហារ នៃអគ្គនាយកដ្ឋានកាំកុងត្រូល ចុះត្រួតពិនិត្យទំនិញនៅផ្សារសាមគ្គី ក្រុងក្រចេះ។

ក្នុងនោះ មន្រ្តីជំនាញបានធ្វើវិភាគបឋម លើគំរូផលិតផលម្ហូបអាហារចំនួន ៥៥ គំរូ មានដូចជា៖ បន្លែ ផ្លែឈើ ត្រី-សាច់ មី-គុយទាវ អំបិល ស្ករ និងទឹកខ្មេះ ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

លទ្ធផល ៖ បានរកឃើញសារធាតុគីមីហាមឃាត់ប្រភេទ salicylic acide នៅក្នុងស្ពៃជ្រក់ និង synthethic dye នៅក្នុងទឹកម្ទេសកិន ។
មន្រ្តីកាំកុងត្រូលបានធ្វើកំណត់ហេតុដកហូត ផលិតផលដែលរកឃើញវត្តមានសារធាតុគីមីចំនួន ៥០ គីឡូក្រាម ដើម្បីធ្វើការកម្ទេចចោល ។

ក្នុងឱកាសនោះ មន្ត្រីជំនាញក៏បានពន្យល់ណែនាំអំពីរបៀបដាក់តាំងលក់ផលិតផលម្ហូបអាហារប្រកបដោយអនាម័យ និងមានសុវត្ថិភាព ព្រមទាំងបានផ្សព្វផ្សាយមាត្រាមួយចំនួន នៃច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញ និងសេវាផងដែរ៕

មតិយោបល់