ក្រចេះ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តដឹកដំឡូងមី មួយគ្រឿងបានក្រឡាប់ផ្ងារជើង បណ្តាលឲ្យមនុស្សប្រុសស្រីចំនួន៥នាក់ រងរបួសធ្ងន់ និងជាង២០នាក់ទៀតរងរបួសស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ៧៦ ក្នុងភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះមកធ្វើការវាស់វែងបញ្ជូនអ្នករបួសទៅមន្ទីរពេទ្យ ហើយបានបញ្ជាក់ថា បណ្តាលមកពីអ្នកបើករថយន្តខាងលើ និយាយទូរសព្ទពេលកំពុងបើករថយន្តដែលដឹកដំឡូងធ្ងន់ចុះពីលើចំណោត៕
មតិយោបល់