ភ្នំពេញៈ យុវជន២នាក់ កំពុងឈរចាំមិត្តភក្ដិនៅក្នុងហាងចិន ត្រូវក្រុមចោវាយកាប់ប្លន់យកម៉ូតូស្កប់ពីដោយសុវត្ថិភាព បង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលម៉ោង២និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី កែងផ្លូវបេតុង ភោជនីយដ្ឋាន ញ៉ូវថោន ស្ថិតនៅក្នុង បុរីញ៉ូវថោន ក្នុងភូមិព្រៃទា១សង្កាត់ ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
ម៉ូតូដែលជនសង្ស័យប្លន់ម៉ាក ស្កប់ពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CO -7617 ស៊េរី២០១៤ ឡើងស៊េរី២០១៦។
ជនរងគ្រោះឈ្មោះ គិន ម៉េងគាង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងកញ្ចក់ ស្នាក់នៅត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅ ភូមិ វ៉ារ្វិនស្រុក កងមាស ខេត្តកំពង់ចាម និងជនរងគ្រោះ ម្នាក់ទៀតឈ្មោះ រ៉ាន់ ឌី អាយុ២២ឆ្នាំ មុខរបរ ជាងដែក ស្នាក់នៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ចំណែកឯជនសង្ស័យមានគ្នា ៥នាក់ជិះម៉ូតូ ចំនួន២គ្រឿងម៉ាកឌ្រីមសង់មិនចាំ ស៊េរីទាំង២គ្រឿង។
តាមប្រភពព័ត៌មានពីជនរងគ្រោះ បាននិយាយថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ ខាងលើកំពុងឈរចាំ មិត្តភក្តិ ដែលនៅ ក្នុងហាងចិនយីហោ ឆាវ ស៊ីង ជិតកន្លែងកើតហេតុ បន្ទាប់មក ស្រាប់តែមាន ជនសង្ស័យ មានគ្នា៥នាក់ជិះម៉ូតូចំនួន២គ្រឿងម៉ាកឌ្រីមសង់ទាំង២ដោយមិនចាំស៊េរីបានធ្វើ សកម្មភាព យក ដាវដេញកាប់ទៅលើ ជនរងគ្រោះ បណ្តាលឲ្យត្រូវចំនួនមួយដាវ ចំកំភួនដៃខាងស្តាំធ្វើឲ្យភ័យរត់ចោលម៉ូតូ ហើយ ត្រូវក្រុមជនសង្ស័យ យកម៉ូតូបានដោយសុវត្ថិភាព។
ក្រោយពេលកើតហេតុជនរងគ្រោះ តេប្តឹងសមត្ថកិច្ចភ្លាមៗផងដែរ បន្ទាប់មកលោកនាយប៉ុស្តិ៍ចោមចៅ៣បានមកដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីស៊ើបសួរ ព័ត៌មានពីជនរងគ្រោះដើម្បី ស៊ើបអង្កេតរកមុខសញ្ញាខាងលើមកផ្តន្ទាទោសតាមច្បាប់ ប៉ុន្តែជនរងគ្រោះមិនទាន់បាន ដាក់ពាក្យបណ្ដឹងនៅឡើង ដោយមិត្តភក្ដិបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាលសិនចាំពេលថ្ងៃនឹងមកដាក់ពាក្យបណ្តឹង៕
មតិយោបល់