ព័ត៌មានជាតិ

រន្ធត់ណាស់! បើករថយន្តសុខៗ ស្រាប់តែបែកកង់ ក៏រេចង្កូតធ្លាក់ផ្លូវក្រឡាប់ ស្លាប់ និងរបួស ៣នាក់

កំពង់ធំ: កាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កទ្បើងដោយខ្លួនឯង បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសស្រាល ២នាក់ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៨១ និង១៨២ ភូមិប្រសាទ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

រថយន្តរងគ្រោះ ម៉ាកឡិចស៊ិស ពណ៌ទឹកមាស គ្មានស្លាកលេខ បើកបរពីកើតទៅលិច ដោយឈ្មោះ លឹមចាន់រិទ្ធី ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិទី៧ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (ស្លាប់នៅមន្ទីរពេទ្យភ្នំពេញ)។
ចំណែកអ្នករួមដំណើរ២នាក់ទៀត៖ ទី១- ឈ្មោះ ហ៊ា រិទ្ធី ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិឃុំជាមួយអ្នកបើកបររថយន្ត (របួសស្រាល) និងទី២-ឈ្មោះ ផល្លា ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (របួសស្រាល) ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ កើតទ្បើងដោយសាររថយន្តខាងលើ បែកកង់ហើយក៏រេចង្កូតធ្លាក់ផ្លូវ បណ្ដាលឲ្យក្រឡាប់តែម្ដង។

ក្រោយកើតហេតុវត្ថុតាងរថយន្ត ត្រូវបានសមត្ថកិច្ចយករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ដើម្បីរងចាំធ្វើការដោះស្រាយតាមនីតិវិធី៕

មតិយោបល់