ភ្នំពេញៈ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីបុរសជាជនបរទេសម្នាក់ បានចូលផឹកស៊ីនៅក្នុងបារបារាំងមួយកន្លែង ពេលផឹកស្រវឹងរករឿងនារីៗដែលនៅក្នុងបារនោះនិងអុកឡុកមិនឲ្យលុយ ត្រូវនារីៗនោះវាយបែកក្បាល កាលពីវេលាម៉ោង១និង៣០នាទីយប់ រំលងអធាត្រថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ១៣០ ក្នុងបារបារាំងមួយកន្លែង សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ។
ជនជាតិបរទេសខាងលើមិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ អាយុប្រហែល៣១ឆ្នាំ។
ក្រោយពេលកើតហេតុបានសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ធ្វើការសម្របសម្រួលដើម្បីជនជាតិបរទេសនោះព្រមឡើងរថយន្តសង្គ្រោះរួចទៅព្យាបាលផងដែរ៕
មតិយោបល់