កំពង់ឆ្នាំងៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានការប្រទះឃើញសពបុរសម្នាក់បានស្លាប់ ដោយសារតែករណីគ្រោះថ្នាក់ចរាចរណ៍ តែអ្វីដែលចម្លែកនោះ សពជនរងគ្រោះបែរជាត្រូវភាគីបង្ក អូសយកមកទម្លាក់ចោលក្នុងប្រឡាយហើយគេចខ្លួនបាត់ ស្របពេលដែលសមត្ថកិច្ចសន្និដ្ឋានថា ការស្លាប់របស់ជនរងគ្រោះអាចនឹងជិះម៉ូតូទៅបុកជាមួយគោយន្តដឹកឈើ។
ហេតុការណ៍នេះ កើតឡើងនៅម៉ោង១០យប់ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ផ្លូវក្រាលគ្រួសក្រហមភូមិវាលស្បូវ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
សពជនរងគ្រោះមានឈ្មោះ សែម សេះ ភេទប្រុស អាយុ២៣ឆ្នាំ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ក្រុងព្រះសីហនុ 1A-3071។
ក្រោយកើតហេតុសមត្ថកិច្ចបានពិនិត្យនិងធ្វើកោសល្យវិច័យនិងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់