ព័ត៌មានជាតិ

បុរសម្នាក់ ជិះម៉ូតូមិនប្រ័យត្នបុកជាមួយរថយន្ត បណ្តាលឲ្យស្លាប់នៅនឹងកន្លែង!

កំពង់ស្ពឺ: កាលពីវេលាម៉ោង៨និង៥៥នាទីយប់ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុករថយន្ដ នៅលើផ្លូវជាតិលេខ៤៤(២.៣) ភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

នៅមុនពេលកើតហេតុ ​ម៉ូតូ​ម៉ាកហុងដាC100កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ សេក វិន ភេទប្រុស អាយុ​៤២ឆ្នាំ រស់នៅភូមិត្រពាំងលើក សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងកើតទៅទិសខាងលិច លុះទៅដល់ចំណុចខាងលើបានទៅបុករថយន្ដ​ម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AT-6657 បើកបរដោយឈ្មោះ ផុង រិទ្ធិវាសនា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅសង្កាត់អូរឡាំពិច ខណ្ឌចម្ការមន រាជធានីភ្នំពេញ ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យ​ស្លាប់​អ្នកបើកបរម៉ូតូនៅកន្លែងកើតហេតុ។

ក្រោយពេលគ្រោះថ្នាក់រួចអ្នកបើកបររថយន្ដរតគេចខ្លួនបាត់។
ចំពោះវត្ថុតាងទាំង២គ្រឿង រក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ខេត្ត៕

មតិយោបល់