ព័ត៌មានជាតិ

ស្ទះជិតមួយម៉ោង ដោយសាររថយន្តក្រឡុកស៊ីម៉ង់ត៍ប៉ះជាមួយរថយន្តព្រូស

ភ្នំពេញៈ រថយន្តក្រុមហ៊ុនក្រឡុកស៊ីម៉ង់ត៍ ( LM Concrete ) ដែលមានផ្លាកសញ្ញា Asia Cement Public Company Limited Crocodile Brand បើកបរកៀរ រថយន្ត Prius កំពិតបន្តិចបន្តួច បង្ករការកក់ស្ទះជិតមួយម៉ោង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កដោយរថយន្តក្រឡុកស៊ីម៉ង់ត៍នេះ កើតឡើងតាំងពីម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្លូវ១៥៦ កែងផ្លូវ២៦៥ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពដដែលបានប្រាប់ថា គេឃើញរថយន្ត Prius ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញAE-5251 បើកបរពីលិចទៅកើត តាមផ្លូវ១៥៦ មកដល់ផ្លូវកែង២៦៥ ស្រាប់តែរថយន្តក្រឡុកស៊ីម៉ង់ត៍ ពាក់ស្លាកលេខព្រះសីហនុ 5A-0074 បើកបរស្របទិសគ្នាមកពីខាងក្រោយកៀរកំពិតរថយន្ត Prius បន្តិចបន្តួច ។ ដោយមូលហេតុរថយន្តក្រឡុកស៊ីម៉ង់ មានបំណងចង់យកស៊ីម៉ង់ត៍ ទៅចាក់នៅការដ្ឋានសាងសង់នៅខាងមុខបន្តិច ដែលមានរថយន្តបាញ់ស៊ីម៉ង់ត៍ចតកណ្តាលផ្លូវ មិនមានអ្នកជួយសម្រួលចរាចរណ៍ផងនោះ។

បច្ចុប្បន្នភាគីទាំងសងខាងកំពុងសម្របសម្រួលបញ្ចប់រឿង ដោយខាងរថយន្តក្រឡុកស៊ីម៉ង់ត៍ជួយចេញថ្លៃជួសជុលរថយន្ត Prius ៕

photo_2016-09-22_10-48-56photo_2016-09-22_10-48-36photo_2016-09-22_10-48-38photo_2016-09-22_10-48-43photo_2016-09-22_10-48-45photo_2016-09-22_10-48-47photo_2016-09-22_10-48-48

មតិយោបល់