ព័ត៌មានជាតិ

ប្ដីប្រពន្ធ​២នាក់ស្រវឹងស្រា ជិះម៉ូតូទៅទារលុយពីស្ត្រីម្នាក់នៅហាងម៉ាស្សា ផ្ទុះជម្លោះផ្អើលទាំងយប់

ភ្នំពេញៈ ប្ដីប្រពន្ធ​២នាក់ស្រវឹងស្រា​ ជិះម៉ូតូមួយគ្រឿង មកទារ​លុយ​ពីស្ត្រីម្នាក់​ក្នុងហាងម៉ាស្សាមួយកន្លែង​ រហូតឈ្លោះប្រកែកគ្នា បង្កការភ្ញាក់ផ្អើល​ឡើង កាលពីវេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃ​ ទី៩ ខែវិច្ឆិកា​ ឆ្នាំ២០១៨ នៅចំណុចហាងម៉ាស្សាមួយកន្លែងយីហោ (១៦៨ម៉ាស្សាកោសជប់) តាមបណ្តោយផ្លូវ២៧១ ជិត​ស្ថានីយ៍បូមទឹក​បឹងត្របែក​ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

តាមប្រភពព័ត៌មានពីដែលឃើញហេតុការណ៍ផ្ទាល់​បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ បុរសនារី២នាក់ប្ដីប្រពន្ធ មិនដឹងមកពីណាទេ​ ខណៈបុរសម្នាក់ជាប្ដីស្រវឹងស្រា បានជិះម៉ូតូ​ស៊េរីចាស់ (មិនស្គាល់ម៉ាក​) ម្នាក់មួយគ្រឿង មកដល់ម៉ាស្សាខាងលើ រួចបាន ចុះពីលើម៉ូតូ​រួចដើរមកទារលុយ​ ពីស្ត្រីម្នាក់​ជាអ្នកម៉ាស្សាក្នុងហាងខាងលើ​ តែស្ត្រីម៉ាស្សានោះ​បានប្រកែក​តបមកវិញថា ចាំពេលមានលុយ ចាំយកទៅសង ដោយសារតែបុរសជាប្ដីកំពុងស្រវឹងផង​ ស្រាប់តែទាស់ពាក្យសម្ដីគ្នាទៅវិញទៅម​ក​ រហូតស្ទុះទៅរកវាយ​ស្ត្រីម៉ាស្សាខាងលើ​ តែត្រូវបាន​ស្ត្រីជាប្រពន្ធមកចាប់ទាញឃាត់ តែនៅប្រកែកគ្នាទៀត​ ទើបបង្កការភ្ងាក់ផ្អើលដល់​បងប្អូនប្រជាពលរដ្ឋ​ចេញមកចោមរោមមើល ក្រោយមកបានប្រហែល៥នាទី​ ស្ត្រីជាប្រពន្ធបាននិយាយជាភាសា​វៀតណាម​ (មិនដឹងម៉េចទេ) ទើបបុរសជាប្ដី​ដើរមកឡើងម៉ូតូជិះចេញទៅបាត់ ​ទើបស្ត្រីជាប្រពន្ធឡើងជិះម៉ូតូចេញតាមក្រោយបាត់ដែរទៅ ទើបសមត្ថកិច្ចល្បាតប៉ុស្តិ៍នគរបាលចុះមកដល់កន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានចុះមកសាកសួរដែរ តែម្ចាស់ទីតាំងហាងម៉ាស្សាខាងលើបានបិទភ្លើងចាក់សោបិទទ្វារ​អស់ហើយ​ ៕

មតិយោបល់