ព័ត៌មានជាតិ

រន្ធត់ណាស់! ម៉ូតូ២គ្រឿងបុកគ្នា បណ្តាលឲ្យមនុស្ស២នាក់ ស្លាប់និងរបួសធ្ងន់

កោះកុង: នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០៩និង២៣នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងម៉ូតូនិងម៉ូតូ បណ្តាលឲ្យមនុស្ស២នាក់ ស្លាប់និងរងរបួសធ្ងន់ នៅចំណុចមុខតំបន់សេដ្ឋកិច្ចពិសេស ស្ថិតក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុក មណ្ឌលសីមា ខេត្តកោះកុង។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានជនរងគ្រោះ១-ឈ្មោះ ពូន ប៊ឺត ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់ដងទង់ជិះម៉ូតូស្កូពី ស្លាប់នៅកន្លែងកើតហេតុ ,២-ឈ្មោះ សន ពិសិត ភេទប្រុស អាយុ ២១ ឆ្នាំ មានទីលំនៅភូមិ ចាំយាម ឃុំប៉ាក់ខ្លង (អ្នកលក់នំប៉័ង) រងរបួសធ្ងន់ បន្ទាប់ពីកើតហេតុជនរងគ្រើត្រូវបានគេដឹកបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យ ។

ក្រោយពេលកើហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់ ។ ចំណែកសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់