ព័ត៌មានជាតិ

ផ្អើលទាំងកណ្តាលរាត្រី! បុរសម្នាក់ដកកាំភ្លើងបាញ់គំរាម៥គ្រាប់ ដើម្បីជួយបុរសម្នាក់ដែលត្រូវរថយន្តបើកដេញបុក!!

ភ្នំពេញ: បុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿង ដេញបុកទៅលើយុវជនម្នាក់កំពុងជិះម៉ូតូមួយគ្រឿងស្របទិសដៅគ្នាពីក្រោយ បណ្ដាលឲ្យដួលបោកនឹងថ្នល់រងរបួសធ្ងន់ ខណ:នោះក៏មានបុរសម្នាក់​ ស្លៀកពាក់ស៊ីវិលឃើញហេតុការណ៍បានដកកាំភ្លើងខ្លីបាញ់ឡើងលើ៦គ្រាប់ ដើម្បីគំរាមទៅលើរថយន្តបង្ក។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២និង១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅមុខផ្ទះលក់គ្រឿងបន្លាស់រថយន្ត(យីហោ សាម ឃុន) ​បណ្ដោយផ្លូវ៩៣ ជិតផ្សារតូច ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់ជិះម៉ូតូឌ្រីមសង់០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FH-2579 ជិះពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តទំនើបមួយគ្រឿងមិនចាំម៉ាកបើកពីក្រោយដេញបុកម៉ូតូជនរងគ្រោះពីក្រោយ បណ្ដាលដួលម៉ូតូបោកនឹងថ្នល់រងរបួសធ្ងន់ ស្រាប់តែរថយន្តបង្កបម្រុងរយ៉ែថយក្រោយមកកិនជនរងគ្រោះបន្ថែមទៀត ខណ:នោះគេឃើញបុរសម្នាក់ដែលនៅអង្គុយញាំអីនៅក្បែរកន្លែងកើតហេតុឃើញហេតុការណ៍នេះ បានដកកាំភ្លើងបាញ់គំរាមឡើងលើ៦គ្រាប់ធ្វើឲ្យ​រថយន្តបង្កបើករត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល។ ចំណែកបុរសដែលបានបាញ់គំរាមទៅរថយន្តបង្កក៏គេចខ្លួនចេញពីកន្លែងកើតបាត់ដែរ។

ក្រោយហេតុការណ៍ជនរងគ្រោះត្រូវបានរថយន្តគ្លីនិចឯជនដឹកយកទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្វមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុរួចបានរើសសំបកនិងបានយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍ស្រះចករងចាំសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់និងប្រគល់ឲ្យទៅម្ចាស់វិញ៕

មតិយោបល់