តាកែវៈ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មានករណីរថយន្តកូរ៉េមួយគ្រឿងបានបើកនៅតាមបណ្តោយផ្លូវទៅកំពង់ចក ខណៈដែលមេឃកំពុងតែភ្លៀង ហើយបានគេចម៉ូតូក៏ជ្រុលធ្លាក់ចូលទឹកទន្លេ ប៉ុន្តែមិនមានអ្នករងរបួសឡើយ។
ហេតុការណ៍នេះកើតឡើងកាលពីយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភូមិកញ្រែល ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។
លុះព្រឹកថ្ងៃទី១០ខែឆ្នាំដដែល ទើបម្ចាស់រថយន្តខាងលើបានជួលរថយន្តស្ទូច ដើម្បីមកស្ទូចរថយន្តយកទៅជុលជួលដោយខ្លួនឯង ព្រោះតែមិនបង្កឲ្យប៉ះពាលដល់ទ្រព្យសម្បត្តិសាធារណៈឡើយ ហើយក៏មិនរំខានដល់សមត្ថកិច្ចមូលដ្ឋានផងដែរ៕
មតិយោបល់