កំពង់ឆ្នាំងៈ តាមសេចក្តីរាយការណ៍មកថា មានករណីរថយន្តមួយគ្រឿងសង្ស័យដឹកលើសទម្ងន់ ឆ្លងកាត់ស្ពានជីប្រង បណ្តាលឲ្យបាក់ស្ពាន ស្ថិតនៅភូមិជីប្រង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ប៉ុន្តែរថយន្តហាកបីដូចជាមិនខ្វល់ពីការដឹកលើសទម្ងន់ឡើយ។
នៅក្នុងនោះដែរប្រជាពលរដ្ឋបានធ្វើការសូមណូមពរតាមរយៈសារព័ត៌មានPost News ឲ្យក្រសួងសាធារណៈការ ចាត់វិធានការចំពោះរថយន្តដែលដឹកលើសទម្ងន់ ដែលបណ្តាលឲ្យខូចផ្លូវថ្នល់ ឬគ្រោះថ្នាក់ជាយថាហេតុផងដែរ៕
មតិយោបល់