បាត់ដំបង់ៈ កាលពីល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចខាងត្បូងស្ពានថ្មសោហឺត្រើយខាងកើត ស្ថិតភូមិចិនដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង មានករណីស្ត្រីម្នាក់បើករថយន្តរេចង្កូតធ្លាក់ចូលទឹកស្ទឹងសង្កែ។
ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿងម៉ាក FordRanger ពណ៌ខ្មៅ បើកបរដោយស្ត្រីម្នាក់ ក្នុងល្បឿនមធ្យម ទិសដៅពីលិចទៅកើត តាមបណ្តោយមាត់ស្ទឹងសង្កែត្រើយខាងកើត ខណៈមកដល់ចំណុចខាងលើ បានរ៉េចង្កូតរអិលទៅខាងស្តាំដៃធ្លាក់ចូលទៅក្នុងស្ទឹងសង្កែ បណ្ដាលឲ្យអ្នកបើករបួស្រាល។
មូលហេតុ៖ ជនរងគ្រោះងងឹតមុខ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើកំណត់ហេតុ យករថយន្តស្ទូចយករថយន្តខាងលើទៅធ្វើការជួសជុល៕


មតិយោបល់