ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ​៦នាក់ជាបន្តបន្ទាប់ ជាមួយថ្នាំញៀន​១០កញ្ចប់និងដាវ​​៤ដើម

កណ្តាលៈ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង និង ជំនាញខេត្ត ដឹកនាំដោយលោកវរសេនីយ៍ទោ ពិន ច័ន្ទតារា មេបញ្ជាការរងខេត្ត ចុះបង្ក្រាបករណីជួញដូរ​ដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក) នៅចំណុច ភូមិអំពៅព្រៃ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង និងសហការជាមួយកងរាជអាវុធហត្ថខេត្តតាកែវ
ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ បានចំនួន០៦នាក់៖
១-ឈ្មោះ ណាន រ័ត្នធី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងដែក រស់នៅភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
២-ឈ្មោះ ងុយ លីដា ភេទប្រុស​ អាយុ២៦ឆ្នាំ មុខរបរកសិករ រស់នៅផ្ទះជួលស្ថិតក្នុងភូមិ-ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ ។
៣-ឈ្មោះ​ ចេន វិបុល ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងសំណង់ រស់នៅភូមិពត់ស ឃុំពត់ស ស្រុកបាទី​ ខេត្តតាកែវ ។
៤-ឈ្មោះ ផូ ធារ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរអាជីវករ រស់នៅភូមិចំបក់ ឃុំពត់ស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
៥-ឈ្មោះ ផុន ពេជ្រ​ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិក្រាំងធំ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
៦-​ឈ្មោះ ង៉ែត កុសល់ ភេទប្រុស​ អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិបន្ទាយខ្មែរ ឃុំជើងលាស់ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ។

វត្ថុតាងចាប់យករួមមាន៖
-​ថ្នាំញៀន (ម៉ាទឹកកក) ១០កញ្ចប់
-​ម៉ូតូ ចំនួន ០៣គ្រឿង
-​ទូរស័ព្ទដៃ ចំនួន០៤​គ្រឿង
-​ដាវដែកចំនួន​៤ដើម
-សម្ភារៈវេចខ្ចប់ និងជក់មួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុតាង ជំនាញ អហ ខេត្ត បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕

មតិយោបល់