កណ្តាលៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយពីបានបង្កហិង្សាវាយទៅលើកូន និងកាប់មកលើអ្នកជួយមកឃាត់ បណ្តាលឲ្យរបួស។
ករណីនេះកើតឡើងនៅម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨នៅចំណុចភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល។
ជនរងគ្រោះចំនួន២នាក់៖
១- ឈ្មោះ ឃ្លាំង វ៉េត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល។
២- ឈ្មោះ សាត លាងហុីម ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល។
ជនសង្ស័យ ឈ្មោះ យុង គុណនាង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិកោះក្របី សង្កាត់ ព្រែកថ្មី ខណ្ឌច្របាអំពៅ រាជាធានីភ្នំពេញ។ វត្ថុតាងចាប់យក ៖ កណ្ដៀវខ្វាង ចំនួនមួយ ។
មុនពេលកើតហេតុឈ្មោះ សាត គា ភេទប្រុស អាយុ៥៣ឆ្នាំ បានជជែកគ្នាជាមួយប្រពន្ធខ្លួនឈ្មោះ នួន អែម រឿងបាញ់ថ្នាំស្រូវ ពេលឈ្មោះ សាត លាងហុីម ត្រូវជាកូនបង្កើត របស់ឈ្មោះសាត គា បានឆ្លើយទៅឪពុកខ្លួនថាផ្ទះនេះលឺសូរតែឈ្លោះគ្នាស្រាប់តែ ឈ្មោះ យុង គុណនាង ស្រែកថា ឯងថាអីអោយអញ ឈ្មោះ សាត លាងហុីម ឆ្លើយតបវិញថា អញមានថាអី ស្រាប់តែ ឈ្មោះ យុង គុណនាង ដើរសំដៅមករក ឈ្មោះ សាត លាងហុីម រួចបានចាប់ដៃប្រតាយប្រតប់គ្នា ភ្លាមនោះដែរ ឈ្មោះ ឃ្លាំង វេត បានមកជួយឃាត់ស្រាប់តែ ឈ្មោះ យុង គុណនាង បានយកកណ្ដៀវខ្វាង មកកាប់ត្រូវម្រាមដៃឈ្មោះ ឃ្លាំង វេត ខាងឆ្វេងបណ្ដាលអោយរបួស និងកាប់ត្រូវចង្អុលដៃខាងស្ដាំរបស់ ឈ្មោះ សាត លាងហុីម បណ្ដាលឲ្យរបួសស្រាល។
បន្ទាប់មកកម្លាំងប៉ុស្តិ៍បានឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ចាត់ការបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់