ព័ត៌មានជាតិ

ជិះម៉ូតូតាំងពីខេត្ត មកបបួលមិត្តភក្តិនៅភ្នំពេញ ទិញថ្នាំញៀនជក់ ក៏ត្រូវជាប់ខ្នោះសមត្ថកិច្ច

ភ្នំពេញៈ កម្លាំងសមត្ថកិច្ចខណ្ឌទួលគោក ដាក់គោលដៅត្រួតពិនិត្រអាវុធជាតិផ្ទុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក បានឃាត់ខ្លួនយុវជន២នាក់ ដោយដកហូតបានថ្នាំញៀន១កញ្ចប់តូច និងឧបករណ៍ជក់ថ្នាំញៀនមួយសម្រាប់ ខណៈពួកគេជិះម៉ូតូមួយគ្រឿងឌុបគ្នា ឆ្លងកាត់គោលដៅ កាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចសណ្ឋាគារឈូកទិព្ធិ តាមបណ្តោយផ្លូវមុនីរ៉េត ក្នុងសង្កាត់ផ្សារដើម គ ខណ្ឌទួលគោក។

សមត្ថកិច្ចប្រាប់ឲ្យដឹងថា យុវជនទី១ មានឈ្នោះឃុន សីហា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្សថ្នាក់១២នៅវិទ្យាល័យកំពង់ត្របែក មានស្រុកកំណើត ភូមិក្រូច ស្រុកកំពង់បែក ខេត្តព្រៃវែង និងទី២មានឈ្មោះកាន់ ម៉ៅឈុន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបររោងចក្រ ស្នាក់សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ មានស្រុកំណើត នៅភូមិផ្តៅ​ឃុំកំពង់ត្របែក ខេត្តព្រៃវែង បានជិះម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ ស៊េរី០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GE-6838។

ប្រភពដដែលបន្តថា មុននិងធ្វើការឃាត់ខ្លួនយុវជនទាំង២នាក់នេះ កម្លាំសមត្ថកិច្ច បានដាក់គោលដៅត្រួតពិនិត្រអាវុធជាតិផ្ទុះ រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅចំណុចកើតខាងលើ ខណៈនោះក៏ឃើញយុវជន២នាក់ ជិះម៉ូតូមួយគ្រឿងទិសដៅពីកើតទៅលិច ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ចបានហៅឲ្យឈប់ ឆេកឆេរនៅលើខ្លួនប្រាណ ក៏ប្រទះឃើញថ្នាំញៀន១កញ្ចប់តូច និងឧបករណ៍ជក់ថ្នាំញៀនមួយសម្រាប់ ទើបឃាត់តែម្តង។

បច្ចុប្បន្ន យុវជនទាំង២នាក់ រួមនិងម៉ូតូត្រូវកម្លាំងសមត្ថកិច្ច បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕

មតិយោបល់