ព័ត៌មានជាតិ

កាច់.កម៉ូតូបានសម្រេច​ ៣ដងលើក ចុងក្រោយត្រូវជាប់ខ្នោះរបស់សមត្ថកិច្ច

ភ្នំពេញ: នៅយប់ឈានចូលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវបេតុងក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ចោមចៅទី៣ ចុះល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន ដើម្បីការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ស្រាប់តែប្រទះឃើញជនសង្ស័យធ្វើសកម្មភាពលួចកាច់.កម៉ូតូចំនួនម្នាក់។

ខណ:នោះភ្លាមៗកម្លាំងនគរបាលក៏ឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាងម៉ូតូមួយគ្រឿងម៉ាក ស៊ុយសុគីនិច ស៊េរី២០២០ ពណ៌ទឹកក្រូចលាយស ពាក់ស្លាកលេខ ភ្នំពេញ 1IA0375 យកមកសួរនាំនូវប៉ុស្តិ៍។

តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ឈិន ដារិទ្ធ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បាននិយាយថា ខ្លួនធ្លាប់ធ្វើសកម្មភាពលួចកាច់.កម៉ូតូចំនួន៥ដងបានសម្រេចចំនួន ៣ដងរហូតមកដល់យប់ថ្ងៃកើតហេតុខាងលើទើបកម្លាំងនគរបាលប៉ុស្តិ៍ឃាត់ខ្លួនបានតែម្ដង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ចោមចៅទី៣ កំពុងសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ជំនាញ នៃអធិការខណ្ឌបន្ត៕

មតិយោបល់